អឺរ៉ុបព្រមានថា
បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព

(ចុះផ្សាយនៅថ្ងៃ 08-10-2014, 8:00 pm) | ដោយ ថ្មីៗ

សហភាពពអឺរ៉ុប
(EU) បានព្រមានជាបន្តទៀត សម្រាប់បន្លែរបស់វៀតណាមដែលនាំចូលទៅក្នុងតំបន់របស់ខ្លួនដោយសារតែ
EU រកឃើញថាមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់
នៅក្នុងបន្លែទាំងនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ។
បណ្ដាញព័ត៌មានក្នុងប្រទេសវៀតណាម
បានផ្សាយថា ចាប់តាំងពីខែថ្ងៃទី១ ខែកុម្ភៈដើមឆ្នាំនេះមក
អគ្គនាយកគណៈកម្មការអឺរ៉ុប ទទួលបន្ទុកផ្នែកសុខភាពនិងអតិថិជនត្រូវបានជូនដំណឹងចំនួនបីដង
រួចមកហើយ ពាក់ព័ន្ធនឹងបន្លែនិងផ្លែឈើ ដ៏កខ្វក់ដែលនាំចូលមកពីប្រទេសវៀតណាមចូលទៅក្នុងសហភាពអឺរ៉ុប។
ការហាមប្រាមលើការនាំចូលបន្លែផ្លែឈើ
ពីវៀតណាមចូលទៅក្នុងទីផ្សារអឺរ៉ុបនេះនឹងត្រូវបានចេញប្រសិនបើករណី ស្រដៀងគ្នាចំនួនប្រាំ
ត្រូវបានគេរកឃើញថា ជាការរំលោភលើបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបស្តីពីសុវត្ថិភាព
ម្ហូបអាហារ។
សហគមន៍អឺរ៉ុបក៏បានព្រមានហាមឃាត់ការនាំចូលប្រអប់ឈើពីប្រទេសវៀតណាម ផងដែរប្រសិនបើអឺរ៉ុបរកឃើញករណីចំនួន ៥ ផ្សេងទៀត ទាក់ទងនឹងបាក់តេរីបង្កគ្រោះថ្នាក់ ដែលគេងាចរកឃើញនៅក្នុងប្រអប់ទាំងនោះ នៅក្នុងអំឡុងពេលដូចគ្នាខាងលើ។
នាយកដ្ឋានទីផ្សារអ៊ឺរ៉ុបបានវាយតម្លៃថាក្នុងស្ថានភាពនេះមិនត្រឹមតែ បន្លែផ្លែឈើវៀតណាម តែប៉ុណ្ណោះទេ ដែលនឹងមិនត្រូវអនុញ្ញាតឲ្យនាំចូលទៅកាន់សហភាពអឺរ៉ុបប៉ុន្តែ កេរ្តិ៍ឈ្មោះរបស់ផលិតផលកសិកម្មរបស់ប្រទេសវៀតណាមនៅក្នុងទីផ្សារ ពិភពលោកនឹងត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។
ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៤នេះប្រទេសវៀតណាមរកចំណូលបានជាង១,១៤ពាន់លានដុល្លារអាមេរិកពី ការដឹកជញ្ជូនបន្លែផ្លែឈើទៅកាន់ទីផ្សារពិភពលោកហើយមានការរំពឹងទុកថា វៀតណាមនឹងទទួលបានប្រាក់ចំណូល ១,២ពាន់លានដុល្លារ ពីការនាំចេញផ្លែឈើនិងបន្លែ នសម្រាប់ឆ្នាំ២០១៤ នេះ៕
Aucun commentaire:
Enregistrer un commentaire